ពុទ្ធមណ្ឌលអន្តរជាតិកម្ពុជាបង្កើតឡើងដើម្បីពង្រឹងទំនាក់ទំនងផ្សារភ្ជាប់ឡើងវិញនូវប្រវត្តិសាស្រ្តពុទ្ធសាសនារវាងប្រទេសស្រីលង្កា និងកម្ពុជា។ International Cambodian Buddhist Center is built in order to strengthen the historic Buddhist religious relationship between Sri Lanka and Cambodia
Showing posts with label Khmer Temple in Sri Lanka. Show all posts
Showing posts with label Khmer Temple in Sri Lanka. Show all posts

Thursday, October 2, 2014

វត្តខ្មែរនៅប្រទេសស្រីលង្កាមានតែមួយគត់ (There is only one Khmer Temple in Sri Lanka)!

ទូលព្រះបង្គំ ខ្ញុំព្រះករុណា អាត្មាភាព ជាគណៈគ្រប់គ្រងពុទ្ធមណ្ឌលអន្តរជាតិកម្ពុជា ហៅវត្តខ្មែរស្រីលង្កា ឬវត្តស្រីលង្កាខេមរាម ប្រចាំប្រទេសស្រីលង្កា សូមទូលថ្វាយ
 ប្រគេន និងជម្រាប សម្តេចព្រះសង្ឃនាយក មន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ទូទាំង
ប្រទេស ព្រមទាំងញោមញាតិ សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ឱ្យបានជ្រាបថា
នៅក្នុងប្រទេសស្រីលង្កា គឺមានតែវត្តខ្មែរមួយគត់ ដែលមានទីតាំងនៅ 112/2B, Upper
Bomiriya, Kaduwela, Sri Lanka. វត្តនេះបានបើកសម្ពោធឱ្យប្រើប្រាស់ក្រោមអធិបតី
សម្តេចព្រះសង្ឃរាជគណៈរាមញ្ញនិកាយ ប្រធានាធិបតីនៃប្រទេសស្រីលង្កា មហិន្ទ
រាជបក្សៈ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៣។ ដើម្បីឱ្យកាន់តែច្បាស់ សូមយាង
និមន្ត និងអញ្ជើញអាចនូវសិលាចារិកនៃវត្តខ្មែរយើងនេះដូចខាងក្រោម។

ជាការពិតណាស់ នៅក្នុងប្រទេសស្រីលង្កា មានព្រះសង្ឃខ្មែរយើងនិមន្តមកសិក្សា
យ៉ាងច្រើនចាប់ពីថ្នាក់បឋមរហូតដល់ថ្នាក់ឧត្តម ប៉ុន្តែព្រះអង្គមួយចំនួនស្នាក់នៅ វត្តខ្មែរ
យើង ព្រះអង្គខ្លះទៀតជួលផ្ទះគេស្នាក់នៅ ហើយព្រះអង្គខ្លះទៀត គង់សិក្សានៅ
វត្តព្រះសង្ឃស្រីលង្កា។ សូមសម្តេចព្រះសង្ឃនាយក មន្ត្រីសង្ឃ ព្រះសង្ឃគ្រប់អង្គ
និងញោមញាតិពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស មេត្តាជ្រាបថា វត្តខ្មែរយើង
នៅក្នុងប្រទេសស្រីលង្កា គឺមានតែមួយគត់។ ប្រសិនបើ មានព្រះសង្ឃ ឬបុគ្គលណា
មួយដើរបោកប្រាស់ ឬផ្សព្វផ្សាយអ្វីដែលមិនសមរម្យ សូមសម្តេចព្រះសង្ឃនាយក
មន្ត្រីសង្ឃ និងញោមញាតិមេត្តា ជួយតាមដានផង កុំពួកនោះយកព្រះពុទ្ធសាសនា
ធ្វើជាឈ្នាន់ ដើរបោកប្រាស់ញោមញាតិ ដោយយកលេសថា យកមកកសាងវត្តខ្មែរ
យើងនៅប្រទេសស្រីលង្កា។ ព្រោះថា នៅពេលថ្មីៗនេះ មានបុគ្គលមួយក្រុម
បានយកឈ្មោះវត្តខ្មែរយើងទៅប្រើប្រាស់ ដើម្បីទាក់ទាញញោមញាតិធ្វើបុណ្យ
កឋិនទាន​ ដង្ហែរមកវត្តខ្មែរនៅប្រទេសស្រីលង្កា ខណៈទូលបង្គំ ខ្ញុំព្រះករុណា អាត្មា
អ្នកគ្រប់គ្រងវត្តខ្មែរយើងមិនបានដឹង។

សូមសម្តេចព្រះសង្ឃនាយក ព្រះមន្ត្រីសង្ឃ និងញោមញាតិពុទ្ធបរិស័ទទាំងក្នុង
និងក្រៅប្រទេស យាងនិមន្តទត និងអញ្ជើញមើលនូវរចនាសម្ពន្ធគណៈគ្រប់គ្រង
វត្តខ្មែរយើង ដោយចុះត្រង់ទីនេះ។