ពុទ្ធមណ្ឌលអន្តរជាតិកម្ពុជាបង្កើតឡើងដើម្បីពង្រឹងទំនាក់ទំនងផ្សារភ្ជាប់ឡើងវិញនូវប្រវត្តិសាស្រ្តពុទ្ធសាសនារវាងប្រទេសស្រីលង្កា និងកម្ពុជា។ International Cambodian Buddhist Center is built in order to strengthen the historic Buddhist religious relationship between Sri Lanka and Cambodia

Monday, December 1, 2014

ដំណឹងធម្មទានៈ កម្ពុជធម្មនិទស្សន៍

ខ្ញុំព្រះករុណាអាត្មាភាពសូមប្រគេនដំណឹងលោកម្ចាស់ និងញោមញាតិប្រុសស្រី​សប្បុរសជនទាំងអស់ឱ្យបានជ្រាបថា សៀវភៅ "កម្ពុជធម្មនិទស្សន៍" ដែលស្នាដៃប្រចាំឆ្នាំ
របស់សមណនិស្សិត កូនខ្មែរ សិក្សានៅប្រទេសស្រីលង្កា បានបោះពុម្ពរួចរាល់ហើយ។
សៀវភៅនេះមាននៅវត្តខ្មែរស្រីលង្កា (ពុទ្ធមណ្ឌលអន្តរជាតិកម្ពុជា) ប្រទេសស្រីលង្កា។
ប្រសិនបើព្រះតេជគុណ និងញោមញាតិពុទ្ធបរិស័ទត្រូវការ សូមទាក់ទងមក
គណៈកម្មការពុទ្ធមណ្ឌល (វត្តខ្មែរស្រីលង្កា) គណៈកម្មការនឹងរៀបចំផ្ញើប្រគេន
និងជូនដោយចិត្តមេត្តា និងជ្រះថ្លា! សូមអរព្រះគុណ! សូមអរគុណ!
សូមអនុមោទនាបុណ្យ!



Friday, October 24, 2014

ដំណឹងធម្មទាន!

ទូលព្រះបង្គំ ខ្ញុំព្រះករុណា អាត្មាភាព ជាគណៈកម្មការគ្រប់គ្រងពុទ្ធមណ្ឌលអន្តរជាតិកម្ពុជា ប្រចាំប្រទេសស្រីលង្កា សូមទូលថ្វាយ ប្រគេន និងជម្រាបជូនញោមញាតិ ពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស ឱ្យបានជ្រាបថា ពុទ្ធមណ្ឌល និងមូលនិធិហ្វិក បានសហការជាមួយសមណ និស្សិតខ្មែរយើង ដែលសិក្សានៅប្រទេសស្រីលង្កា ចងក្រងសៀវភៅប្រចាំឆ្នាំដែលមាន​ចំណងជើងថា "កម្ពុជធម្មនិទស្សន៍" ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដើម្បីសេចក្តីចម្រើន និងដើម្បីចូលរួមចំណែកក្នុងការ អភិវឌ្ឍ ធនធានមនុស្សក្នុងសង្គមខ្មែរ។ សៀវភៅនឹងត្រូវបោះពុម្ពនៅពេលខាងមុខឆាប់ៗនេះ។ សូមអនុមោទនា រង់ចាំអានដោយចិត្តជ្រះថ្លា!


Tuesday, October 7, 2014

ព្រះត្រៃដកខ្មែរ ១១០ ភាគ


ព្រះ​ត្រៃ​បិដក​ភាគ៖ 01, 02, 03, 04, 05, 06, 07, 08, 09, 10, 11, 12, 13, 14, 15, 16, 17, 18, 19, 20, 21, 22, 23, 24, 25, 26, 27, 28, 29, 30, 31, 32, 33, 34, 35, 36, 37, 38, 39, 40, 41, 42, 43, 44, 45, 46, 47, 48, 49, 50, 51, 52, 53, 54, 55, 56, 57, 58, 59, 60, 61, 62, 63, 64, 65, 66, 67, 68, 69, 70, 71, 72, 73, 74, 75, 76, 77, 78, 79, 80, 81, 82, 83, 84, 85, 86, 87, 88, 89, 90, 91, 92, 93, 94, 95, 96, 97, 98, 99, 100, 101, 102, 103, 104, 105, 106, 107, 108, 109, 110

ទស្សនាវដ្តីកម្ពុជសុរិយា​​ គ.ស. ១៩២៦-១៩២៧

អត្ថបទ​ក្បាល​ទី ១ ខ្សែ​ទី ១ ដល់ ១២ ព.ស ២៤៧២ គ.ស ១៩២៦-២៧
B- ខ្សែ​១ ដល់ ១២
C- សេចក្ដី​ប្រារព្ធ
D- មាតិកា​រឿង
E- សេចក្ដី​បញ្ជាក់
១- ព្រះ​បន្ទូល​ក្រុម​ព្រះ​នរោត្ដម ភាណុ​វង្ស ពន្យល់​អំពី​បង្កើត​ទស្សនាវដ្ដី
២- កាលាមសូត្រ --ព្រះ​វិមល​ធម្ម ថោង ប្រែ​រៀបរៀង
៣- ប្រកាស --ក្រសួង​ព្រះរាជ​បណ្ណាល័យ១៣
៤- និយាយ​ពី​លោក អូគុស្ដប៉ាវី១៥
៥- មរណភាព លោក ប៉ានើចេរ១៩
៦- អធិប្បាយ​សង្ខេប​អំពី បឋម​សាសនៈ​របស់ --អ្នក​អង្គ​ម្ចាស់​ វឌ្ឍនា​ យាវង្ស​ អព្ភយឥស្សរា២០
៧- សេចក្ដី​បង្ហាញ​ប្រយោជន៍ --អ្នក​ឧកញ៉ា ជួន ហ៊ែល រៀបរៀង២៦
៨- ធម៌​ពុទ្ធ​ជ័យ​មង្គល(ពាហុំ) --ឧកញ៉ា​សុត្ដន្ដប្រីជា ឥន្ទ រៀបរៀង២៩
៩- អារាធនា​ធម្មកថិក​ឱ្យ​សម្ដែង​ធម៌ --ព្រះ​គ្រូ​វិមល​បញ្ញា​ អ៊ុម – ស៊ូរ ផ្ទៀង​ផ្ទាត់​កែ​សម្រួល ៣៤
១០- សេចក្ដី​រំលឹក​គុណ​លោក ឡឺរេស៊ីដង្គ --ដែល​បង្កើត​ព្រះរាជ​បណ្ណាល័យ៣៨
១១- វីរិយ​កថា --ឧកញ៉ា សុភា​ធិរាជ ស៊ូ រៀបរៀង៤០
១២- ពាក្យកាព្យ រឿង​ព្រះអង្គ​ម្ចាស់ ន.ភាណុ​វង្ស --ឃុន​រាម​តេជះ សេក ជា​អ្នក​តែង៤៤
១៣- ថេរបវត្ដិ​ព្រះ​គ្រូ​ធម្ម​ចរិយា​វង្ស អិត ចៅ​អធិការ វត្ត​ដំណាក់៦៥
១៤- សេចក្ដី​អធិប្បាយ​ទស​ជាតក៍​និង​បឋម​សម្ពោធ --ឧកញ៉ា វររៀង ជ័យ ជួន រៀបរៀង៦៩
១៥- ធម៌​ទេសនា​របស់ កំម៉ង់​ដង់ រូបែរត៍ អំពី​ពុទ្ធ​សាសនា​នៅ​ទីបេត៍ --លោក ជុំ ម៉ៅ ប្រែ​ជា​ភាសាខ្មែរ៩២
១៦- ពុទ្ធ​ពង្សាវតារ --មោន​សៀ ល្វី-ហ្វីណូត៍ រៀបរៀង១៤៩
១៧- កាយ​បរិភោគ​ទិ​វត្ថុ​កថា --ព្រះ​ញាណ​បវរ​វិជ្ជា ឯម រៀបរៀង៣០៨
១៨- និទាន​វចនៈ​ ពាក្យ​លំនាំ​ជា​ហេតុ​ជា​ទី​តម្កល់​ខាង​ដើម

Thursday, October 2, 2014

សារអបអរសារទរពីសម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា សមាជិកថេរសភានៃព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ និងជាព្រះចៅអធិការវត្តវិមានតេជៈ ហៅស្រះចក



សារអបអរសាទរ ពីសម្តេចព្រះវនរ័ត ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត ច័ន្ទ បុរីវង្ស


សារអបអរសាទរ ពីសម្តេចព្រះពោធិវ័ង្ស អំ លីមហេង ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការរងពុទ្ធិកសិក្សា និងជាព្រះចៅអធិការ វត្តមុនីសុវណ្ណ (ហៅ ចំពុះក្អែក)



សារអបអរសាទរ ពីសម្តេចព្រះសង្ឃរាជ គណៈរាមញ្ញមហានិកាយ ណាបាណៈ បេមសិរិ មហាសង្ឃនាយក

នៅថ្ងៃបើកសម្ពោធជាផ្លូវការនូវពុទ្ធមណ្ឌលអន្តរជាតិកម្ពុជាប្រទេសស្រីលង្កា សម្តេចព្រះសង្ឃរាជ គណៈរាមញ្ញមហានិកាយ ណាបាណៈ បេមសិរិ មហាសង្ឃនាយក បានផ្ញើព្រះរាជសារអបអរ សាទរការបើកសម្ពោធនេះ។ សូមអានព្រះរាជសាររបស់ព្រះអង្គដូចខាងក្រោម។



សារអបអរសាទរ ពីសម្តេចព្រះសង្ឃរាជ ស្យាមោបាលីមហានិកាយ គណៈអស្គិរិមហាវិហារ មហានាយក

នៅថ្ងៃបើកសម្ពោធជាផ្លូវការនូវពុទ្ធមណ្ឌលអន្តរជាតិកម្ពុជាប្រទេសស្រីលង្កា សម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃរាជ ស្យាមោបាលីមហានិកាយ គណៈអស្គិរិមហាវិហារ មហានាយក ឃេនឌី បានផ្ញើព្រះរាជសារអបអរសាទរការបើកសម្ពោធនេះ។
សូមអានព្រះរាជសាររបស់ព្រះអង្គដូចខាងក្រោម។



សារអបអរសាទរ ពីសម្តេចព្រះសង្ឃរាជ គណៈស្យាមោបាលីមហានិកាយ តិប្បតុវាវេ ស្រីសុមង្គលៈ មហានាយក មលវតុ មហាវិហារ ឃេនឌី

នៅថ្ងៃបើកសម្ពោធជាផ្លូវការនូវពុទ្ធមណ្ឌលអន្តរជាតិកម្ពុជាប្រទេសស្រីលង្កា សម្តេចព្រះសង្ឃរាជ គណៈស្យាមោបាលីមហានិកាយ តិប្បតុវាវេ ស្រីសុមង្គលៈ មហានាយក មលវតុ មហាវិហារ ឃេនឌី បានផ្ញើព្រះរាជសារអបអរសាទរការបើកសម្ពោធនេះ។
សូមអានព្រះរាជសាររបស់ព្រះអង្គដូចខាងក្រោម។ 



វត្តខ្មែរនៅប្រទេសស្រីលង្កាមានតែមួយគត់ (There is only one Khmer Temple in Sri Lanka)!

ទូលព្រះបង្គំ ខ្ញុំព្រះករុណា អាត្មាភាព ជាគណៈគ្រប់គ្រងពុទ្ធមណ្ឌលអន្តរជាតិកម្ពុជា ហៅវត្តខ្មែរស្រីលង្កា ឬវត្តស្រីលង្កាខេមរាម ប្រចាំប្រទេសស្រីលង្កា សូមទូលថ្វាយ
 ប្រគេន និងជម្រាប សម្តេចព្រះសង្ឃនាយក មន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ទូទាំង
ប្រទេស ព្រមទាំងញោមញាតិ សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ឱ្យបានជ្រាបថា
នៅក្នុងប្រទេសស្រីលង្កា គឺមានតែវត្តខ្មែរមួយគត់ ដែលមានទីតាំងនៅ 112/2B, Upper
Bomiriya, Kaduwela, Sri Lanka. វត្តនេះបានបើកសម្ពោធឱ្យប្រើប្រាស់ក្រោមអធិបតី
សម្តេចព្រះសង្ឃរាជគណៈរាមញ្ញនិកាយ ប្រធានាធិបតីនៃប្រទេសស្រីលង្កា មហិន្ទ
រាជបក្សៈ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៣។ ដើម្បីឱ្យកាន់តែច្បាស់ សូមយាង
និមន្ត និងអញ្ជើញអាចនូវសិលាចារិកនៃវត្តខ្មែរយើងនេះដូចខាងក្រោម។

ជាការពិតណាស់ នៅក្នុងប្រទេសស្រីលង្កា មានព្រះសង្ឃខ្មែរយើងនិមន្តមកសិក្សា
យ៉ាងច្រើនចាប់ពីថ្នាក់បឋមរហូតដល់ថ្នាក់ឧត្តម ប៉ុន្តែព្រះអង្គមួយចំនួនស្នាក់នៅ វត្តខ្មែរ
យើង ព្រះអង្គខ្លះទៀតជួលផ្ទះគេស្នាក់នៅ ហើយព្រះអង្គខ្លះទៀត គង់សិក្សានៅ
វត្តព្រះសង្ឃស្រីលង្កា។ សូមសម្តេចព្រះសង្ឃនាយក មន្ត្រីសង្ឃ ព្រះសង្ឃគ្រប់អង្គ
និងញោមញាតិពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស មេត្តាជ្រាបថា វត្តខ្មែរយើង
នៅក្នុងប្រទេសស្រីលង្កា គឺមានតែមួយគត់។ ប្រសិនបើ មានព្រះសង្ឃ ឬបុគ្គលណា
មួយដើរបោកប្រាស់ ឬផ្សព្វផ្សាយអ្វីដែលមិនសមរម្យ សូមសម្តេចព្រះសង្ឃនាយក
មន្ត្រីសង្ឃ និងញោមញាតិមេត្តា ជួយតាមដានផង កុំពួកនោះយកព្រះពុទ្ធសាសនា
ធ្វើជាឈ្នាន់ ដើរបោកប្រាស់ញោមញាតិ ដោយយកលេសថា យកមកកសាងវត្តខ្មែរ
យើងនៅប្រទេសស្រីលង្កា។ ព្រោះថា នៅពេលថ្មីៗនេះ មានបុគ្គលមួយក្រុម
បានយកឈ្មោះវត្តខ្មែរយើងទៅប្រើប្រាស់ ដើម្បីទាក់ទាញញោមញាតិធ្វើបុណ្យ
កឋិនទាន​ ដង្ហែរមកវត្តខ្មែរនៅប្រទេសស្រីលង្កា ខណៈទូលបង្គំ ខ្ញុំព្រះករុណា អាត្មា
អ្នកគ្រប់គ្រងវត្តខ្មែរយើងមិនបានដឹង។

សូមសម្តេចព្រះសង្ឃនាយក ព្រះមន្ត្រីសង្ឃ និងញោមញាតិពុទ្ធបរិស័ទទាំងក្នុង
និងក្រៅប្រទេស យាងនិមន្តទត និងអញ្ជើញមើលនូវរចនាសម្ពន្ធគណៈគ្រប់គ្រង
វត្តខ្មែរយើង ដោយចុះត្រង់ទីនេះ

 





Khmer Monks doing workshop on "Buddhist Monks and Education", ICBC, Sri Lanka

ខាងក្រោមនេះជាសកម្មភាពធ្វើកូនសិក្ខាសាលាតូចមួយរបស់ព្រះសង្ឃខ្មែរយើង ដែលព្រះអង្គកំពុង សិក្សារៀនសូត្រនៅប្រទេសស្រីលង្កា ក្រោមប្រធានបទ "ព្រះសង្ឃ និងការអប់រំ"។ These are pictures of Venerable monks studying in Sri Lanka doing workshop on "Buddhist Monks and Education".